ប្រទេសវេណេស៊ុយអេឡា ៖ ភាពច្របូលច្របលកំពុងតែកើតមានក្នុងឧស្សាហកម្មប្រេងរបស់វេណេស៊ុយអេឡា ក្រោមការគាបសង្កត់របស់អាមេរិក។
ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំទាមទារយកប្រេងច្រើនលានធុង បណ្ដានាវាដឹកប្រេងត្រូវអាមេរិកចាប់ សមត្ថភាពស្តុកចុះខ្សោយ ទាំងនេះដែលនាំឲ្យមានការភ័យខ្លាចលើការបញ្ឈប់ផលិតកម្ម ហើយអំណាចកាន់តែចុះខ្សោយ។
នៅMARACAIBO ទីតាំងផលិតកម្មប្រេងធំបំផុតរបស់វេណេស៊ុយអេេឡា គេឃើញ មាននាវាចេញចូលតិចបំផុតក្នុងបឹងដ៏ល្បី ដើម្បីផ្ទុកប្រេងឆៅនិងដឹកប្រេងចេញសំដៅទៅសមុទ្រ ដែលមានការដាក់ពង្រាយនាវាចម្បាំងអាមេរិកដ៏ច្រើន ជាពិសេសមានទាំងវត្តមានរបស់នាវាចម្បាំងធំបំផុតនៃពិភពលោក។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ាកូរ៉ូប៊ីយ៉ូគូសបញ្ជាក់នាថ្ងៃទី៧មករាថា នាវាដឹកប្រេងត្រូវខ្ទប់នៅវេណេស៊ុយអេឡា។ នាវាទាំងនោះមិនអាចធ្វើចរាចរណ៍បាន ដោយសារការត្រួតពិនិត្យរបស់យើង ហើយក៏ព្រោះតែទណ្ឌកម្មរបស់យើង។ យើងត្រូវយកប្រេងរវាងពី៣០ទៅ៥០លានធុង៕

